អញ្ជើញការដាក់ពាក្យសើ្នសុំ៖ ការអភិវឌ្ឍវគ្គសិក្សាសុខភាពតែមួយតាមអនឡាញសម្រាប់ប្រទេសកម្ពុជា
បណ្តាញសាកលវិទ្យាល័យសុខភាពតែមួយអាស៊ីអាគ្នេយ៍ ហៅកាត់ថា SEAOHUN គឺជាបណ្តាញថ្នាក់តំបន់ដែលមានសាកលវិទ្យាល័យចំនួន ១២០ នៃប្រទេសទាំង ៨ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន ប្រទេសកម្ពុជា ឥណ្តូនេស៊ី សាធារណៈរដ្ឋឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម ។ SEAOHUN គាំទ្រដល់ តួនាទីរបស់សាកលាវិទ្យាល័យទាំងអស់ដែលជាសមាជិកក្នុងការ ១. កសាងសមត្ថភាពដល់អ្នកជំនាញគ្រប់វិស័យដើម្បីដោះស្រាយបញ្ហាស្មុគស្មាញលើផ្នែកសុខភាពតែមួយ ២. ធ្វើការស្រាវជ្រាវដើម្បីជាមូលដ្ឋានយោដងក្នុងការសម្រេចចិត្ត និង ទី៣. ជួយរាជរដ្ឋាភិបាលក្នុងការបង្កើនសមត្ថភាពសុខភាពសាធារណៈ ។
Southeast Asia One Health Workforce Academies (SEA-OHWA) គឺជា គេហៈទំព័រ (វេបសាយ) អនឡាញ ផ្តល់ជូននូវការកសាងសមត្ថភាពតាមរយៈការបណ្តុះបណ្តាល និង បន្តការអភិវឌ្ឍន៍វិជ្ជាជីវៈ ក្រោមគម្រោង Transition Award (TA) គាំទ្រដោយ USAID។ គេហៈទំព័រ នេះគឺយកលំនាំតាម One Health Workforce Academies (OHWA) ដែលបង្កើតឡើងដោយគម្រោង USAID One Health Workforce – Next Generation (OHW-NG)។ SEA-OHWA ត្រូវបានរចនាឡើងដើម្បីពង្រីកការចូលប្រើប្រាស់ និង លើកកម្ពស់ចំណេះដឹងដល់ជំនាញក្នុងប្រទេស នៅក្នុងបរិបទនៃប្រទេសដែលជាសមាជិករបស់ SEAOHUN។ ដូច្នេះហើយវគ្គសិក្សា និងសម្ភារៈនៅក្នុងវេបសាយនេះ គឺត្រូវបានលើកទឹកចិត្តឲ្យបង្កើតជាភាសាក្នុងស្រុក (ភាសាខ្មែរ) ដើម្បីផ្តោតជាពិសេសដល់អ្នកជំនាញជួរមុខ សិស្ស និស្សិតជំនាញខាងផ្នែកសុខភាព និងអ្នកដែលចាប់អារម្មណ៍លើជំនាញសុខភាពតែមួយ។
ដើម្បីបង្កើនការផ្តល់ជូនការប្រើប្រាស់គេហៈទំព័រ SEA-OHWA និងផ្តល់នូវការអប់រំតាមប្រព័ន្ធ អនឡាញកាន់តែទូលំទូលាយដល់អ្នកសិក្សាក្នុងប្រទេសកម្ពុជា SEAOHUN អញ្ជើញការដាក់ពាក្យសើ្នសុំ ដើម្បីបង្កើតវគ្គសិក្សាអនឡាញសម្រាប់គេហៈទំព័រ នេះ។ SEAOHUN អញ្ជើញឲ្យមានការដាក់ពាក្យស្នើសុំជាបុគ្គល ជាស្ថាប័ន ឬក៏ជាភ្នាក់ងារផ្សេងៗ ដើម្បីបង្កើតវគ្គសិក្សាអនឡាញសម្រាប់គេហៈទំព័រ ។ វគ្គសិក្សាទាំងនេះនឹងរួមបញ្ចូលនូវសមាសធាតុសិក្សាតាមអ៊ីនធឺណែតដ៏សំបូរបែប ដូចជា សម្ភារៈសិក្សា វីដេអូបង្រៀន ឬវីដេអូបង្រៀនបែបជីវចល ធាតុផ្សំនៃការសិក្សាអន្តរកម្មទៅវិញទៅមក ករណីសិក្សារ លំហាត់ ការវាយតម្លៃ និងកម្រងសំនួរ ។
គោលបំណង៖ ដើម្បីបង្កើតវគ្គសិក្សាសុខភាពតែមួយសម្រាប់គេហៈទំព័រ SEA-OHWA ដែលកំណត់ក្នុងការរួម ចំណែកដល់តម្រូវការជាក់លាក់ និងអាទិភាពនៃកម្លាំងជំនាញសិខភាពតែមួយ ក្នុងប្រទេសកម្ពុជាវិស័យអាទិភាព សម្រាប់ប្រទេសកម្ពុជា៖ ការស្ទង់មតិអ្នកទទួលផលពីកម្លាំងជំនាញសុខភាពតែមួយ និងការស្ទង់មតិវាយតម្លៃ សមត្ថភាពស្នូលនៃសុខភាពតែមួយ បានបង្ហាញឱ្យឃើញពីគម្លាត និងតម្រូវការដូចខាងក្រោមនៅក្នុងដែនសុខភាពតែមួយ៖
• ការស្រាវជ្រាវសុខភាពតែមួយ (One Health Research)
• ការគ្រប់គ្រងជំងឺឆ្លង (Infectious Disease Management)
• ការឃ្លាំមើល (Surveillance)
• រោគរាតត្បាត និង (Epidemiology, and)
• គោលការណ៍ និងទស្សនៈស្តីពីសុខភាពតែមួយ (One Health Principles and Concepts)
SEAOHUN សូមលើកទឹកចិត្តឲ្យបេក្ខជនផ្តោតលើវិស័យអាទិភាពទាំងនោះនៅក្នុងការដាក់ពាក្យសុំរបស់ពួកគេ ទោះបីជាវាមិនត្រូវបានកំណត់សម្រាប់តែផ្នែកទាំងនោះក៏ដោយ។ វគ្គសិក្សាទាំងនោះគួរតែរួមបញ្ចូលនូវធាតុផ្សំនៃការ រៀនតាមអ៊ីនធឺណែតជាច្រើន រួមបណ្ចូលនូវសម្ភារសិក្សា វិដេអូបង្រៀន ធាតុផ្សំនៃការសិក្សាអន្តរកម្ម សេណារីយ៉ូ ករណី លំហាត់ដើរតួ កម្រងសំណួរ និងការបង្កើតពិន្ទុដើម្បីធ្វើតេស។
សូមមេត្តាទាញយកព័ត៌មានលម្អិតតាមរយះដំណរភ្ជាប់ខាងក្រោមនេះ
Comments