top of page

Data Management Training in Kampong Cham province

[English below] ...

នាថ្ងៃទី ១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មវិធីបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្ត (FETP) នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល និង កម្មវិធីបណ្តុះបណ្តាលអេពីដេមីសាស្ត្របសុព្យាបាលអនុវត្តនៅកម្ពុជា (CAVET) នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ការគ្រប់គ្រងទិន្នន័យ” ប្រារព្ធធ្វើនៅសណ្ឋាគារភ្នំប្រុស នៅខេត្តកំពង់ចាម ទៅដល់លោកលោកស្រីជាមន្ត្រីមកពី ១៧ ខេត្ត/ក្រុង ចំនួន ៤០នាក់ (ស្រី ៨នាក់)។ វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយគ្រូបង្គោលអញ្ជើញមកពី FETP និង និង មន្ត្រីមកពីអង្គការសុខភាពពិភពលោក (WHO) និងសម្រួលសម្រួលដោយមន្ត្រីជំនាញមកពី FETP និង CAVET។ វគ្គនេះ ទទួលបានការគាំទ្រថវិកាដោយ USAID ដែលអនុវត្តដោយបណ្តាញសាកលវិទ្យាល័យសុខភាពតែមួយអាស៊ីអាគ្នេយ៍។

*On 14 - 16 February 2024 at Phnom Pros Hotel in Kampong Cham province, FETP and CAVET organized the Data Management Training for 40 (8 female) official staff from 17 provinces/capital. This training was delivered by the expert of FETP and WHO staff facilitated/supported by experts of FETP and CAVET. The training was supported by USAID implemented SEAOHUN/CAMBOHUN.



Commentaires


Recent Posts