One Health Awareness Raising Workshop
[English Below] …
បណ្ដាញសាកលវិទ្យាល័យសុខភាពតែមួយអាស៊ីអាគ្នេយ៍ (SEAOHUN) បណ្តាញសាកលវិទ្យាល័យសុខភាពតែមួយកម្ពុជា (CAMBOHUN) និងមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍ អប់រំបច្ចេកទេស (SEAMEO TED) បានរៀបចំ វេទិកាផ្សព្វផ្សាយ “ការយល់ដឹងអំពីសុខភាពតែមួយ” ដែលទទួលបានជំនួយ ឧបត្ថម្ភថវិកាពី USAID រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ ដល់លោកគ្រូ អ្នកគ្រូផ្នែកបច្ចេកទេសជំនាញ ក្សេត្រសាស្ត្រ បសុវប្បកម្ម និងកែច្នៃអាហារ ចំនួន ២៧នាក់ មកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ចំនួន ១៤សាលា។
ពិធីបើកសិក្ខាសាលានេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីដោយ ឯកឧត្ដមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់ លោកបណ្ឌិត Vipat Kuruchittham នាយកប្រតិបត្តិនៃលេខាធិការដ្ឋានបណ្ដាញសាកលវិទ្យាល័យសុខភាពតែមួយអាស៊ីអាគ្នេយ៍ (SEAOHUN) និងលោកស្រីបណ្ឌិត Alyssa Moy នាយកស្ដីទីនៃការិយាល័យអប់រំ និងសុខភាពសាធារណៈរបស់ USAID ប្រចាំប្រទេសកម្ពុជា ភ្ញៀវកត្តិយស និងសិក្ខាកាមប្រមាណ ៤០នាក់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិធីសាស្ត្រសុខភាពមួយ (One Health approach) និងលើកទឹកចិត្តដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនផ្នែក អប់រំបច្ចេកទេស ដើម្បីផ្សព្វផ្សាយពីគោលគំនិតសុខភាពមួយ ដល់សហការី និងសិស្សានុសិស្សនៅតាមសាលារៀន។
*Southeast Asia One Health University Network (SEAOHUN), Cambodia One Health University Network (CAMBOHUN) and Southeast Asian Ministers of Education Organization Regional Centre for Technical Education Development (SEAMEO TED) organized the 2 days workshop from 19 - 20 December 2023 "One Health Awareness Raising" supported by USAID to 27 vocational-technical teachers who are on Agronomy Animal Husbandry, and Food processing disciplines from 14 general and technical high schools.
The opening session participated by H.E Dr. Chuon Chivin, Secretary of State, Ministry of Education, Youth and Sport, Dr. Vipat Kuruchittham, Executive Director, SEAOHUN, and Dr. Alyssa Moy, Acting Director of the Office of Public Health and education, USAID Cambodia, distinguished guests and all participants totally around 40 participants for One Health approach awareness raising and promoting One Health concept to their colleagues and students at their school.
USAID - US Agency for International Development
USAID Cambodia
Southeast Asia One Health University
SEAMEO TED
RUA - Royal University of Agriculture
Comments